ទទួលបានជំនួយជាភាសារបស់អ្នក! អ្នកបកប្រែផ្ទាល់មាត់ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ គឺជាអ្នកដែលមានការបណ្តុះបណ្តាលពិសេស សម្រាប់ការនិយាយឡើងវិញនូវអ្វីដែលអ្នក និងវេជ្ជបណ្ឌិតរបស់អ្នកនិយាយទៅកាន់គ្នាទៅវិញទៅមក ជាភាសាដែលអ្នកទាំងពីរយល់។ Health Plan ផ្តល់អ្នកបកប្រែផ្ទាល់មាត់ជាភាសាដែលអ្នកពេញចិត្ត រួមទាំងភាសាសញ្ញាផងដែរ។ ជំនួយនេះគឺឥតគិតថ្លៃសម្រាប់អ្នក 24 ម៉ោង ជារៀងរាល់ថ្ងៃក្នុងមួយឆ្នាំ តាមរយៈទូរសព្ទ វីដេអូ ឬអ្នកបកប្រែផ្ទាល់មាត់នៅនឹងកន្លែង។ ការបកប្រែតាមទូរសព្ទ និងវីដេអូមានផ្តល់ជូនតាមការស្នើសុំ ហើយត្រូវបានណែនាំសម្រាប់ការទៅពិគ្រោះភាគច្រើន។ អ្នកមិនចាំបាច់ស្នើសុំសេវាកម្មទាំងនេះតាមរយៈ Health Plan ជាមុននោះទេ។ ការបកប្រែនៅនឹងកន្លែងក៏មានផ្តល់ជូនផងដែរតាមការស្នើសុំ ហើយត្រូវបានណែនាំសម្រាប់ការទៅពិគ្រោះដែលមានភាពស្មុគស្មាញច្រើន។ ទម្រង់បទនេះគឺសម្រាប់ការស្នើសុំអ្នកបកប្រែផ្ទាល់មាត់នៅនឹងកន្លែង ឬអ្នកបកប្រែផ្ទាល់មាត់សម្រាប់ការពិនិត្យសុខភាពតាមប្រព័ន្ធអនឡាញ (ឧ. តាមកម្មវិធី Zoom)។